|
|
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Gabriel Jesus ។
ក្លឹបកាំភ្លើងធំបានយល់ព្រមលើតម្លៃខ្លួនផ្ទេរ៤៥លានផោនជាមួយ Man City ហើយកិច្ចព្រមព្រៀងពេលនេះសម្រេចបាន១០០%ហើយ ដែលកុងត្រានេះមានរយះពេល ៤ឆ្នាំ។គួរបញ្ជាក់ថាការលក់ Jesus នៅពេលនេះ ស្របពេលដែល Man City ទើបតែយល់លើកិច្ចព្រមព្រៀងជាមួយខ្សែបម្រើរបស់ Leeds United កីឡាករ Kalvin Phillips ក្នុងតម្លៃខ្លួន៤២លានផោន។ ក្រុមលោក Pep Guardiola បានផ្ទេរយក Erling Haaland ពី Dortmund ទើបធ្វើឲ្យពួកគេសម្រេចលក់ Jesus ចេញ៕
ប្រភព ៖ Fabrizio Romano
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...